បារខែមរតនគិរី ២០១៧ បើកឲ្យចុះឈ្មោះហើយ

បារខែមរតនគិរីបានមកដល់ហើយក្រោមប្រធានបទ សិក្ខាសាលាបច្ចេកវិទ្យា និងការចាប់ផ្ដើមជំនួញ​​ បើកឲ្យចុះឈ្មោះហើយ ។ តើ​អ្នកចូលរួម​នឹង​ទទួល​បាន​អត្ថប្រយោជន៍​អ្វីខ្លះ? ទទួល​បាន​ចំណេះដឹង និង​គំនិត​ថ្មីៗ ដោយ​ជួប​ជា​មួយ វាគ្មិន អ្នកជំនួញ អ្នក​និយម​បច្ចេកវិទ្យា អ្នក​ទីផ្សារ និងមនុស្ស​ច្រើន​ទៀត​ ភ្ជាប់​ទំនាក់ទំនង​ជា​មួយ​វាគ្មិន និង​អ្នក​ចូលរួម​ដទៃ សម្រាប់​ឱកាស​ការងារ និង​អាជីវកម្ម​របស់​អ្នក​ទៅ​ថ្ងៃក្រោយ។ មាន​ឱកាស​ទទួល​បាន​អាវយឺត​កម្មវិធី (មាន​កំណត់) និង​វត្ថុ​អនុស្សាវរីយ៍​ផ្សេង​ៗ​ពី​បណ្ដា​ក្រុមហ៊ុន​ឧបត្ថម្ភ​នានា។ ថ្ងៃទី ១ – ២ មេសា ២០១៧ ទីកន្លែង៖ សាលាអន្តរជាតិ អាស៊ាន ប្រីដ ខេត្តរតនគីរី ផែនទី :https://goo.gl/maps/WoiCmoKhSe92 ព័ត៌មានលម្អិត :លេខទូរស័ព្ទ: ០១០ ៣០ ៧៥ ៧៥ អ៊ីម៉ែល: info@barcampcambodia.org ចូលរួមដោយសេរី ឥតគិតថ្លៃ – It’s FREE Official Social Media Hash-Tag : ‎#barcampRatanakiri

ព្រឹិត្តិការណ៍បច្ចេកវិទ្យាដ៏ធំបំផុតនៅកម្ពុជានិងចាប់ផ្តើមពីខេត្តរតនគីរីនៅដើមខែមេសានេះ

បារខែម (BarCamp) គឺជាឈ្មោះកម្មវិធីដែលបង្កើតឡើងលើកដំបូងនៅ សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០០៥ ក្នុង គោលបំណងប្រមូល ផ្ដុំអ្នកជំនាញខាងបច្ចេកវិទ្យា ដើម្បីចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក តាមទម្រង់ថ្មីមួយ ដែលអាចចែករំលែកនូវអ្វី ដែលខ្លូន ចង់ចែករំលកទៅកាន់មនុស្ស ដែលចាប់អារម្មណ៍​​ ប្រធានបទនោះ។ ទម្រង់មួយនេះ ត្រូវបានអ្នកចូលរួម យកទៅបង្កើតតាមតំបន់ មូលដ្ឋានរបស់គេ ហើយព្រឹត្តិការណ៍នេះបានរីកសាយ ទូទាំងពិភពលោក ព្រឹត្តិការណ៍នេះបាន រៀបចំឡើងនៅតាមបណ្ដាទីក្រុងជាង ៤៥០ទីក្រុងលើពិភពលោក។ បារខែមក្នុងប្រទេសកម្ពុជា​ បាន​ពង្រីក​កម្មវិធី​នេះ នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត​ រួម​មាន៖ រតនគីរី បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ចាម ស្ទឹងត្រែង កំពត ព្រះសីហនុ តាកែវ ក្រុងភ្នំពេញ រួច​មក​ហើយ ។ តាមរយៈ​ព្រឹត្តិការណ៍​​ បាខែម​​កម្ពុជា យើង​​បាន​ចែក​រំលែក​ចំណេះ​ ដឹង​ជា​ច្រើន ទាក់ទង​នឹង បច្ចេកវិទ្យា​អ៊ីនធឺណិត​ វែប​សាយ បច្ចេកវិទ្យា​ទូរស័ព្ទ​ បច្ចេកវិទ្យា​ប្រព័ន្ធ​ ផ្សព្វផ្សាយ​សង្គម សហគ្រិនភាព ​អាជីព​ការងារ និងជំនួញ។ “បារខែមរតនគិរី២០១៧” ព្រឹត្តិការណ៍ចែករំលែកចំណេះដើម្បីលើកកម្ពស់វិស័យ ទេសចរណ៍ បដិសណ្ឋារកិច្ច និង​បច្ចេកវិទ្យា។ កម្មវិធីនេះបានរៀបចំជារៀងរាល់ឆ្នាំ នៅរាជធានីភ្នំពេញ … Read More

ស្វែងរកអ្នកស្ម័គ្រចិត្តបារខែមរតនគីរី ២០១៧

ស្វែងរកអ្នកស្ម័គ្រចិត្តបារខែមរតនគីរី ២០១៧ សូមស្វា​គមន៍មកកាន់​តំណទម្រ​ង់ពាក្យចុះឈ្មោះអ្នកស្ម័គ្រចិត្តបាខែមរតនគីរី ២០១៧ ។ ក្រុមការងាររៀបចំព្រឹត្តិការណ៍បាខែមរតនគីរី ២០១៧ ត្រូវការរកអ្នកស្ម័គ្រចិត្តចំនួន ១០ នាក់ ដើម្បីចូលរួមជាមួយក្រុមការងារ។ ព្រឹត្តិការណ៍នេះនឹងអាចប្រព្រឹត្តទៅនៅចន្លោះចុងខែមីនា ឬដើមខែមេសា ២០១៧ នេះ។ អ្នកស្ម័គ្រចិត្តដែលត្រូវបានជ្រើសរើស នឹងត្រូវធ្វើការជាមួយក្រុមការងាររៀបចំព្រឹត្តិការណ៍​ ។ លក្ខខន្តិកៈ៖ – អ្នក​ស្នាក់​នៅ​អចិន្ត្រៃយ៍​ក្នុង​ខេត្តរតនគីរី – មាន​ភាព​អត់ធ្មត់ក្នុង​ការងារ ចេះ​ជួយ​គ្នា ចេះ​ធ្វើ​ការងារ​ជា​ក្រុម – អ្នក​កំពុង​រៀន​វិទ្យាល័យ ឬ​មហាវិទ្យាល័យ ដែល​មាន​អាយុ​ត្រឹម ១៥-៣០ ឆ្នាំ – មានពេលវេលាគ្រប់គ្រាន់ សម្រាប់ការត្រៀម និងផ្សព្វផ្សាយ​មុន​ពេល​ព្រឹត្តិការណ៍ – ដាច់ខាត​ត្រូវ​មាន​ពេល​គ្រប់គ្រាន់​កំឡុង​ព្រឹត្តិការណ៍​ (នឹង​បញ្ជាក់ពីកាលបរិច្ឆេទ​តាមក្រោយ) ចំណាំ៖ ១. ​សូមអានការណែនាំរបស់សំនួរនិមួយៗឲ្យបានច្បាស់។ ២. សំនួរទម្រង់បើកអាចបំពេញជាភាសាខ្មែរ។ ៣. សូមចំណាយពេលឲ្យបានសមរម្យមុននឹងឆ្លើយសំនួរទម្រង់បើករបស់យើងខ្ញុំ។ ៤. ផុតកំណត់ ថ្ងៃទី ១០ មីនា ២០១៧ ម៉ង ១០យប់​ ដាក់ពាក្យដោយបំពេញបែបបទ តំណរនេះ https://goo.gl/forms/MAA60fZ01Q4XIn8v2 ព័ត៌មានបន្ថែម 010 307575