មកម្ដងវិញទៀតហើយ! ព្រឹត្តិការណ៍បច្ចេកវិទ្យា បារខែមកំពង់ចាម ២០១៧

បារខែមកំពង់ចាម ២០១៧” ជាសិក្ខាសាលាបច្ចេកវិទ្យា និងការចាប់ផ្ដើមជំនួញ ដែលមាន​គោលបំណងចែករំលែក​ចំណេះដឹង​ ដល់យុវជន និង​សហគ្រិន ​នៅ​ខេត្ត​កំពង់ចាម អំពី​ការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់​ការសិក្សា ការងារ និង​ទំនាក់ទំនង ព្រមទាំងចំណេះដឹង​អំពី ការចាប់ផ្ដើម​ជំនួញ ដូចជា​ ជ្រើស​គំនិត​អាជីវកម្ម ការ​ស្វែងយល់​ពី​ការបង្កើត​គំរូ​អាជីវកម្ម ស្វែងយល់​អំពី​អតិថិជន ការ​ផលិត​ផលិតផល ​និង​សេវាកម្ម ផ្សព្វផ្សាយនិម្មិត្ត​សញ្ញា​អាជីវកម្ម ​ទីផ្សារ និងការ​រៀបចំគម្រោងចំណាយ​​ចាប់ផ្ដើម​អាជីវកម្ម ជាដើម។ល។

បារខែមកំពង់ចាមនឹង​ប្រារព្វធ្វើនៅថ្ងៃទី ៦-៧ ខែ ឧសភា ឆ្នាំ ២០១៧
ពេលវេលា ៖ ម៉ោង ៨ព្រឹក ដល់ ៥ល្ងាច
ទីកន្លែង៖ សាខា​សាកលវិទ្យាល័យ​គ្រប់គ្រង​ និងសេដ្ឋកិច្ច ខេត្តកំពង់ចាម (UME)
ចុះឈ្មោះចូលរួម៖ https://goo.gl/wCHnfB

ព័ត៌មានលម្អិត៖
លេខទូរស័ព្ទ៖ ០១០ ៣០ ៧៥ ៧៥
អ៊ីម៉ែល៖ info@barcampcambodia.org

Official Social Media Hash-Tag: ‎#BarcampKC #BarcampKampongCham

ចូលរួមដោយសេរី ឥតគិតថ្លៃ

បារខែម (BarCamp) គឺជាឈ្មោះកម្មវិធីដែលបង្កើត ឡើងលើកដំបូងនៅ សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០០៥ ក្នុង គោលបំណងប្រមូល ផ្ដុំអ្នកជំនាញខាងបច្ចេកវិទ្យា ដើម្បីចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក តាមទម្រង់ថ្មីមួយ ដែលអាចចែករំលែកនូវអ្វី ដែលខ្លូន ចង់ចែករំលកទៅកាន់មនុស្ស ដែលចាប់អារម្មណ៍ ប្រធានបទនោះ។ ទម្រង់មួយនេះ ត្រូវបានអ្នកចូលរួម យកទៅបង្កើតតាមតំបន់ មូលដ្ឋានរបស់គេ ហើយព្រឹត្តិការណ៍នេះបានរីកសាយ ទូទាំងពិភពលោក ព្រឹត្តិការណ៍នេះបាន រៀបចំឡើងនៅតាមបណ្ដាទីក្រុងជាង ៤៥០ទីក្រុងលើពិភពលោក។បារខែម ក្នុងប្រទេសកម្ពុជា បានពង្រីកកម្មវិធីនេះ នៅតាមបណ្ដាខេត្តមួយចំនួនទៀតរួមមាន៖ រតនគីរី បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ចាម ស្ទឹងត្រែង កំពត ព្រះសីហនុ តាកែវ ក្រុងភ្នំពេញ រួចមកហើយ ។ តាមរយៈព្រឹត្តិការណ៍ បាខែមកម្ពុជា យើងបានចែករំលែកចំណេះ ដឹងជាច្រើន ទាក់ទងនឹង បច្ចេកវិទ្យាអ៊ីនធឺណិត វែបសាយ បច្ចេកវិទ្យាទូរស័ព្ទ បច្ចេកវិទ្យាប្រព័ន្ធ ផ្សព្វផ្សាយសង្គម សហគ្រិនភាព អាជីពការងារ និងជំនួញ។