បារខែម (BarCamp) គឺជាឈ្មោះកម្មវិធីដែលបង្កើតឡើងលើកដំបូងនៅ សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០០៥ ក្នុង គោលបំណងប្រមូល ផ្ដុំអ្នកជំនាញខាងបច្ចេកវិទ្យា ដើម្បីចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក តាមទម្រង់ថ្មីមួយ ដែលអាចចែករំលែកនូវអ្វី ដែលខ្លូន ចង់ចែករំលកទៅកាន់មនុស្ស ដែលចាប់អារម្មណ៍ ប្រធានបទនោះ។ ទម្រង់មួយនេះ ត្រូវបានអ្នកចូលរួម យកទៅបង្កើតតាមតំបន់ មូលដ្ឋានរបស់គេ ហើយព្រឹត្តិការណ៍នេះបានរីកសាយ ទូទាំងពិភពលោក ព្រឹត្តិការណ៍នេះបាន រៀបចំឡើងនៅតាមបណ្ដាទីក្រុងជាង ៤៥០ទីក្រុងលើពិភពលោក។
បារខែមក្នុងប្រទេសកម្ពុជា បានពង្រីកកម្មវិធីនេះ នៅតាមបណ្ដាខេត្តមួយចំនួនទៀត រួមមាន៖ រតនគីរី បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ចាម ស្ទឹងត្រែង កំពត ព្រះសីហនុ តាកែវ ក្រុងភ្នំពេញ រួចមកហើយ ។ តាមរយៈព្រឹត្តិការណ៍ បាខែមកម្ពុជា យើងបានចែករំលែកចំណេះ ដឹងជាច្រើន ទាក់ទងនឹង បច្ចេកវិទ្យាអ៊ីនធឺណិត វែបសាយ បច្ចេកវិទ្យាទូរស័ព្ទ បច្ចេកវិទ្យាប្រព័ន្ធ ផ្សព្វផ្សាយសង្គម សហគ្រិនភាព អាជីពការងារ និងជំនួញ។
“បារខែមរតនគិរី២០១៧” ព្រឹត្តិការណ៍ចែករំលែកចំណេះដើម្បីលើកកម្ពស់វិស័យ ទេសចរណ៍ បដិសណ្ឋារកិច្ច និងបច្ចេកវិទ្យា។ កម្មវិធីនេះបានរៀបចំជារៀងរាល់ឆ្នាំ នៅរាជធានីភ្នំពេញ ចាប់តាំងពីឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ននេះ ដោយឡែក បារខែមរតនគិរីបានធ្វើលើកដំបូងក្នុងឆ្នាំ ២០១៣ មកផងដែរ។
បារខែមរតនគីរី ២០១៧ ក្នុងឆ្នាំនេះ នឹងប្រមូលផ្ដុំការជួបជុំ សហគ្រិនវ័យក្មេង អ្នកជំនាញខាងអាជីវកម្ម អ្នកជំនាញបច្ចេកវិទ្យា សាស្ត្រាចារ្យ និងនិស្សិត ដើម្បីចែករំលែក ចំណេះដឹងនិងបទពិសោធន៍ ក្នុងវិស័យបច្ចេកវិទ្យា និងការចាប់ផ្ដើមជំនួញ ព្រមទាំងមានការតាំងបង្ហាញ ផលិតផល អាជីវកម្ម សេវាកម្ម ផងដែរ។
បារខែមរតនគិរី ២០១៧ នៅខេត្តដាច់ឆ្ងាយពីរាជធានីភ្នំពេញ តែមិនជាឧបសគ្គ! បារខែមរតនគិរីបានមកដល់ហើយ
ក្រោមប្រធានបទ សិក្ខាសាលាបច្ចេកវិទ្យា និងការចាប់ផ្ដើមជំនួញ
ថ្ងៃទី ១ – ២ មេសា ២០១៧
ទីកន្លែង៖ សាលាអន្តរជាតិ អាស៊ាន ប្រីដ ខេត្តរតនគីរី
ផែនទី : https://goo.gl/maps/qQMvPjXqdL62
ព័ត៌មានលម្អិត :
លេខទូរស័ព្ទ: ០១០ ៣០ ៧៥ ៧៥
អ៊ីម៉ែល: info@barcampcambodia.org
ចូលរួមដោយសេរី ឥតគិតថ្លៃ – It’s FREE
Official Social Media Hash-Tag : #barcampRatanakiri