ព្រឹិត្តិការណ៍បច្ចេកវិទ្យាដ៏ធំបំផុតនៅកម្ពុជានិងចាប់ផ្តើមពីខេត្តរតនគីរីនៅដើមខែមេសានេះ

បារខែម (BarCamp) គឺជាឈ្មោះកម្មវិធីដែលបង្កើតឡើងលើកដំបូងនៅ សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០០៥ ក្នុង គោលបំណងប្រមូល ផ្ដុំអ្នកជំនាញខាងបច្ចេកវិទ្យា ដើម្បីចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក តាមទម្រង់ថ្មីមួយ ដែលអាចចែករំលែកនូវអ្វី ដែលខ្លូន ចង់ចែករំលកទៅកាន់មនុស្ស ដែលចាប់អារម្មណ៍​​ ប្រធានបទនោះ។ ទម្រង់មួយនេះ ត្រូវបានអ្នកចូលរួម យកទៅបង្កើតតាមតំបន់ មូលដ្ឋានរបស់គេ ហើយព្រឹត្តិការណ៍នេះបានរីកសាយ ទូទាំងពិភពលោក ព្រឹត្តិការណ៍នេះបាន រៀបចំឡើងនៅតាមបណ្ដាទីក្រុងជាង ៤៥០ទីក្រុងលើពិភពលោក។ បារខែមក្នុងប្រទេសកម្ពុជា​ បាន​ពង្រីក​កម្មវិធី​នេះ នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត​ រួម​មាន៖ រតនគីរី បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ចាម ស្ទឹងត្រែង កំពត ព្រះសីហនុ តាកែវ ក្រុងភ្នំពេញ រួច​មក​ហើយ ។ តាមរយៈ​ព្រឹត្តិការណ៍​​ បាខែម​​កម្ពុជា យើង​​បាន​ចែក​រំលែក​ចំណេះ​ ដឹង​ជា​ច្រើន ទាក់ទង​នឹង បច្ចេកវិទ្យា​អ៊ីនធឺណិត​ វែប​សាយ បច្ចេកវិទ្យា​ទូរស័ព្ទ​ បច្ចេកវិទ្យា​ប្រព័ន្ធ​ ផ្សព្វផ្សាយ​សង្គម សហគ្រិនភាព ​អាជីព​ការងារ និងជំនួញ។ “បារខែមរតនគិរី២០១៧” ព្រឹត្តិការណ៍ចែករំលែកចំណេះដើម្បីលើកកម្ពស់វិស័យ ទេសចរណ៍ បដិសណ្ឋារកិច្ច និង​បច្ចេកវិទ្យា។ កម្មវិធីនេះបានរៀបចំជារៀងរាល់ឆ្នាំ នៅរាជធានីភ្នំពេញ … Read More

ស្វែងរកអ្នកស្ម័គ្រចិត្តបារខែមរតនគីរី ២០១៧

ស្វែងរកអ្នកស្ម័គ្រចិត្តបារខែមរតនគីរី ២០១៧ សូមស្វា​គមន៍មកកាន់​តំណទម្រ​ង់ពាក្យចុះឈ្មោះអ្នកស្ម័គ្រចិត្តបាខែមរតនគីរី ២០១៧ ។ ក្រុមការងាររៀបចំព្រឹត្តិការណ៍បាខែមរតនគីរី ២០១៧ ត្រូវការរកអ្នកស្ម័គ្រចិត្តចំនួន ១០ នាក់ ដើម្បីចូលរួមជាមួយក្រុមការងារ។ ព្រឹត្តិការណ៍នេះនឹងអាចប្រព្រឹត្តទៅនៅចន្លោះចុងខែមីនា ឬដើមខែមេសា ២០១៧ នេះ។ អ្នកស្ម័គ្រចិត្តដែលត្រូវបានជ្រើសរើស នឹងត្រូវធ្វើការជាមួយក្រុមការងាររៀបចំព្រឹត្តិការណ៍​ ។ លក្ខខន្តិកៈ៖ – អ្នក​ស្នាក់​នៅ​អចិន្ត្រៃយ៍​ក្នុង​ខេត្តរតនគីរី – មាន​ភាព​អត់ធ្មត់ក្នុង​ការងារ ចេះ​ជួយ​គ្នា ចេះ​ធ្វើ​ការងារ​ជា​ក្រុម – អ្នក​កំពុង​រៀន​វិទ្យាល័យ ឬ​មហាវិទ្យាល័យ ដែល​មាន​អាយុ​ត្រឹម ១៥-៣០ ឆ្នាំ – មានពេលវេលាគ្រប់គ្រាន់ សម្រាប់ការត្រៀម និងផ្សព្វផ្សាយ​មុន​ពេល​ព្រឹត្តិការណ៍ – ដាច់ខាត​ត្រូវ​មាន​ពេល​គ្រប់គ្រាន់​កំឡុង​ព្រឹត្តិការណ៍​ (នឹង​បញ្ជាក់ពីកាលបរិច្ឆេទ​តាមក្រោយ) ចំណាំ៖ ១. ​សូមអានការណែនាំរបស់សំនួរនិមួយៗឲ្យបានច្បាស់។ ២. សំនួរទម្រង់បើកអាចបំពេញជាភាសាខ្មែរ។ ៣. សូមចំណាយពេលឲ្យបានសមរម្យមុននឹងឆ្លើយសំនួរទម្រង់បើករបស់យើងខ្ញុំ។ ៤. ផុតកំណត់ ថ្ងៃទី ១០ មីនា ២០១៧ ម៉ង ១០យប់​ ដាក់ពាក្យដោយបំពេញបែបបទ តំណរនេះ https://goo.gl/forms/MAA60fZ01Q4XIn8v2 ព័ត៌មានបន្ថែម 010 307575

ប្រធានបទបារខែមបាត់ដំបង ២០១៦

ប្រធានបទនីមួយៗនឹងត្រូវធ្វើឡើងក្នុងបន្ទប់ ៦ ផ្សេងគ្នា ហើយប្រធានបទនីមួយៗមានរយៈពេល ១ម៉ោងកន្លះ។ ដូច្នេះអ្នកចូលរួមត្រូវពិនិត្យមើល និងស្វែងរកប្រធានបទដែលខ្លួនពេញចិត្តដើម្បីចូលរួមស្ដាប់តាមបន្ទប់ តាមម៉ោង និងប្រធានបទនីមួយៗ។ ដើម្បីស្វែងរកប្រធានបទ អ្នកចូលរួមអាចមើលនៅលើផ្ទាំងតារាងប្រធានបទដែលអ្នករៀបចំកម្មវិធីបានបិទ ក្នុងបរិវេណកម្មវិធី ឬអាចចូលទៅវេបសាយ បារខែមកម្ពុជា។ Email: info@barcampcambodia.org Facebook Page: BarCamp Battambang ចុចទីនេះមើលនៅលើ Google Doc

សូមស្វាគមន៍បារខែមបាត់ដំបង ២០១៦- Welcome to Barcamp Battambang 2016

យើងខ្ញុំសូមជូនដំណឹងថា បារខែមបាត់ដំបង ២០១៦ នឹងប្រារព្ធធ្វើឡើងជាផ្លូវការនៅថ្ងៃទី ២៥– ២៦ មិថុនា ឆ្នាំ២០១៦។ យើងនឹងប្រារព្ធនៅ សាកលវិទ្យាល័យ បាត់ដំបង ។ We would like to announce that BarCamp Battambang 2016 is officially held on 25-26 June 2016. We’ll hold it at University Of Battambang. ទីតាំង៖ សាកលវិទ្យាល័យ បាត់ដំបង ផែនទី : https://goo.gl/maps/dS8jiM779bJ2 ព័ត៌មានលម្អិត : Call: 077 590 555 Email: info@barcampcambodia.org Website: www.barcampcambodia.org ចូលរួមដោយសេរី ឥតគិតថ្លៃ – It’s FREE Official Social Media Hash-Tag: … Read More

សូមស្វាគមន៍​បារខែមរតនគិរី ២០១៦- Welcome to Barcamp Ratanakiri 2016

យើងសូមជូនដំណឹងថា បារខែមរតនគិរី ២០១៦ នឹងប្រារព្ធធ្វើឡើងជាផ្លូវការនៅថ្ងៃទី ៣០ មេសា – ០១ ឧសភា ឆ្នាំ២០១៦។ យើងនឹងប្រារព្ធនៅ  សាលាអន្តរជាតិ អាស៊ានប្រ៊ីដ ។ We would like to announce that BarCamp Ratanakiri 2016 is officially held on 30 April -01 May 2016. We’ll hold it at ASEAN BRIDGE INTERNATIONAL SCHOOL . ទីតាំង៖ សាលាអន្តរជាតិ អាស៊ានប្រ៊ីដ ភូមិ ភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានឡុង – ផ្លូវចូលទល់មុខ ពហុកីឡាដ្ឋានខេត្តរតនគីរី   ផែនទី : https://goo.gl/maps/qQMvPjXqdL62 ព័ត៌មានលម្អិត : Call: 077 590 555 Email : info@barcampcambodia.org … Read More

ប្រធានបទបារខែមអង្គរ​ ២០១៦

ប្រធានបទទាំងអស់មាន៦បន្ទប់ផ្សេងគ្នា ដែលប្រធានបទនីមួយៗមានរយ:ពេល១ម៉ោងកន្លះ  អ្នកចូលរួមអាចមើលប្រធានបទដែលខ្លួនចូលចិត្តហើយចូលតាមបន្ទប់នីមួយៗដូចតារាងខាងក្រោម៖ ខាងក្រោមជាប្លង់តាមបន្ទប់នីមួយៗ រាល់ព័ត៌មានអាចទាក់ទងមក 077-590-555

សិក្ខាសាលាស្ដីពី “បច្ចេកវិទ្យា ទេសចរណ៍ និងបដិសណ្ឋារកិច្ច”

សិក្ខាសាលាស្ដីពី “បច្ចេកវិទ្យា ទេសចរណ៍ និងបដិសណ្ឋារកិច្ច” ថ្ងៃទី៖ ២៧-២៨ កុម្ភៈ ២០១៦ | ៧ព្រឹក-៥ល្ងាច ទីកន្លែង៖ សាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ របៀបចុះឈ្មោះ ៖ http://goo.gl/e9OQ6m ចូលរួមដោយសេរី និងឥតគិតថ្លៃ ជាឱកាសឲ្យសិស្សនិស្សិត គ្រូបង្រៀន ព្រមទាំងយុវជននៅខេត្តសៀមរាបទទួលបាននូវចំណេះដឹងថ្មីជុំវិញបច្ចេកវិទ្យា ទេសចរណ៍ និងបដិសណ្ឋាកិច្ច ពីបណ្ដាអ្នកឯកទេសក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានសម្រាប់ការអប់រំ ទេសចរណ៍ និងអាជីវកម្ម ដែលជាកត្តាចាំបាច់មួយក្នុងការកសាងសមត្ថភាព ចំណេះដឹង និងជំនាញនាពេលបច្ចុប្បន្ន និងទៅអនាគត ។ ទំព័រហ្វេសបុក៖  ក្រសួងអប់រំយុវជននិងកីឡា

របៀប​ចុះឈ្មោះ​ទទួលយក​សំបុត្រ – Online Ticket Registration

នៅ​ពេល​នេះ​អ្នក​អាច​ចុះ​ឈ្មោះ​ទទួល​យក​សំបុត្រ​សម្រាប់​កម្មវិធី BarCamp Angkor 2016 បាន​ហើយ។ សូមមើល​តាមការបង្ហាញ៖ ហេតុ​អ្វី​ត្រូវ​ចុះឈ្មោះ? មាន​ឱកាស​ទទួល​បាន​របស់​អនុស្សាវរីយ៍ (ដូច​ជា​អាវយឺត​ជាដើម) ងាយ​ស្រួល​សម្រាប់​ក្រុមការងារ​យើង​រៀបចំ​កម្មវិធី ងាយ​ស្រួល​សម្រាប់​ក្រុមការងារ​យើង​បោះពុម្ព​អាវ​តាម​ចំនួន​លេខ អាច​ឲ្យ​យើង​ដឹង​ថា​អ្នក​មក​ពី​ទីណា ងាយ​ស្រួល​រៀបចំប្រធានបទ Regards, Sophat, Organizer Team info@barcampcambodia.org 077 590 555

Over A hundred​ and fifty joined mini-BarCamp Angkor 2016

យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ជាង១៥០​នាក់​​បាន​ចូលរួម​បារខែម​ខ្នាត​តូច ក្រោយ​ការ​បើក​ក្រោម​មតិ​ស្វាគមន៍ និង​ប្រកាស​បើក​កម្មវិធី​លោក រស់ ប៊ុនធី សកលវិទ្យាធិការ​ប្រតិបត្តិ នៃ​សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ និង​ធ្វើ​បទ​បង្ហាញ​ដោយ៖ ​លោក ជី សុផាត​ ការដៅ​ផែនទីលើ Google Mapនិង របៀប​ថតរូប ទិដ្ឋភាព​វិល​ជុំ និង​របៀប​ដៅ ផែនទីអាជីវកម្ម លោក ហេង សុវណ្ណ បទបង្ហាញអំពី អត្ថប្រយោជន៍ និង​របៀប ដាក់​ទីតាំង​អាជីវកម្ម ​ឲ្យ Googleទទួលស្គាល់​លើ​ផែនទី Google និងទិន្និភាពខាង​ក្នុង​ លោក បេ ចន្ត្រា ព័ត៌មានលើ អ៊ីនធឺណិត សម្រាប់អាន​បន្ថែម ចំណេះដឹង អាជីវកម្ម និង​ទីផ្សារ ក្នុងរយៈកន្លះថ្ងៃ​សង្កេត​ឃើញ​ថា​អ្នកចូលរួម​ពីសំណាក់​ម្ចាស់​ ក៏ដូចជាបុគ្គលិក បូទិក សណ្ឋាគារ សិស្សានុសិស្ស​ចាប់អារម្មណ៍​ មាន​ការ​ជជីក​ ពួកគាត់ហ្នឹង​ចូល​រួម​ម្ដងទៀត​នៅថ្ងៃព្រឹត្តិការណ៍បារខែម ២៧–២៨ កុម្ភៈ ២០១៦ ខាងមុននេះ! កុំភ្លេចចូលរួមជាមួយយើងទាំងអស់គ្នា