BarCamp Angkor is coming back! ព្រឹត្តិការណ៍សន្និបាតបច្ចេកវិទ្យា ការចាប់ផ្ដើមជំនួញ និងពិពរណ៍ការងារ – បារខែមអង្គរ ២០១៨

បារខែមអង្គរ ជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​ដែល​នឹង​ប្រារព្ធ​ឡើង នៅ​ថ្ងៃ​ទី ២៣ និង ២៤ ខែ​មីនា​​ ឆ្នាំ២០១៨ នៅ​ក្នុង​បរិវេណ ​សាកលវិទ្យាល័យ​សៅស៍អ៊ីសថ៍អេយសៀ ចាប់​ពី​ម៉ោង​៧ព្រឹក ដល់​ម៉ោង​៥ល្ងាច ។ កម្មវិធីនេះចូលរួមដោយសេរី ឥតគិតថ្លៃ បារខែម​អង្គរ ២០១៨ មាន​គោលបំណង​​ផ្ដល់​ការ​ចែករំលែក​ចំណេះដឹង​ និង​កសាង​ទំនាក់ទំនង រវាង​​អ្នកចូលរួម​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​ជា​ក្នុង​តំបន់ បច្ចេកវិទ្យា​ព័ត៌មាន​​ទេសចរណ៍ បដិសណ្ឋារកិច្ច ​ការ​ចាប់​ផ្ដើម​ជំនួញ អ៊ីនធឺណិត សហគ្រិនភាព អាជីព​ការងារ រចនា និង​ច្នៃប្រឌិត សម្រាប់​ការសិក្សា ការងារ និង​ទំនាក់ទំនង ព្រមទាំង​ចំណេះដឹង​ផ្សេងៗ ដូចជា​ ជ្រើស​គំនិត​អាជីវកម្ម ការ​ស្វែងយល់​ពី​ការ​បង្កើត​គំរូ​អាជីវកម្ម ស្វែងយល់​អំពី​អតិថិជន ការ​ផលិត​ផលិតផល​និង​សេវាកម្ម ផ្សព្វផ្សាយ​និម្មិត​សញ្ញា​អាជីវកម្ម ​ទីផ្សារ និង​ការ​រៀប​ចំ​គម្រោង ចំណាយ​​ចាប់ផ្ដើម​អាជីវកម្ម ជាដើម ។ ក្រៅ​ពី​នេះ នៅ​មាន​ការ​ពិព័រណ៍ការងារ ការអនុវត្តន៍សំភាសន៍ការងារ​ ការដាក់តាំងផលិតផល របស់​ម្ចាស់​អាជីវកម្មខ្នាតតូចនិង​សេវាកម្ម​បច្ចេកវិទ្យា​ថ្មីៗ ដែល​មាន​ការ​ចូលរួម​ប្រមាណ ៣០ស្តង់។​ អ្នក​ចូលរួម​នឹង​ទទួល​បាន​គំនិត និង​ការ​ស្វែង​យល់​បន្ថែម​នៅ​ក្នុង​ការ​បើក​មុខ​ជំនួញ  អាជីវកម្ម ការ​ច្នៃ​ប្រឌិត បច្ចេកវិទ្យា សម្រាប់​ការងារ​ប្រចាំថ្ងៃ ក៏​ដូច​ជា​ការ​សិក្សា​និង​មុខ​ជំនួញ​ផង​ដែរ។ ចូលរួមដោយសេរីឥតគិតថ្លៃ ព័ត៌មានបន្ថែម … Read More

Welcome to Barcamp Angkor 2017

We would like to announce that BarCampAngkor 2017 is officially held on 9th-10th September 2017 at Build Bright University (BBU) in Siem Reap province. About BarCamp Angkor 2017 BarCamp Angkor 2017 is a Tech & Startup event happening 2 days in Siem Reap province. Tech savvies, startup enthusiasts and conference addicts, be prepared because BarCamp is back! After 3 successful ... Read More

ប្រធានបទបារខែមអង្គរ​ ២០១៦

ប្រធានបទទាំងអស់មាន៦បន្ទប់ផ្សេងគ្នា ដែលប្រធានបទនីមួយៗមានរយ:ពេល១ម៉ោងកន្លះ  អ្នកចូលរួមអាចមើលប្រធានបទដែលខ្លួនចូលចិត្តហើយចូលតាមបន្ទប់នីមួយៗដូចតារាងខាងក្រោម៖ ខាងក្រោមជាប្លង់តាមបន្ទប់នីមួយៗ រាល់ព័ត៌មានអាចទាក់ទងមក 077-590-555

សិក្ខាសាលាស្ដីពី “បច្ចេកវិទ្យា ទេសចរណ៍ និងបដិសណ្ឋារកិច្ច”

សិក្ខាសាលាស្ដីពី “បច្ចេកវិទ្យា ទេសចរណ៍ និងបដិសណ្ឋារកិច្ច” ថ្ងៃទី៖ ២៧-២៨ កុម្ភៈ ២០១៦ | ៧ព្រឹក-៥ល្ងាច ទីកន្លែង៖ សាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ របៀបចុះឈ្មោះ ៖ http://goo.gl/e9OQ6m ចូលរួមដោយសេរី និងឥតគិតថ្លៃ ជាឱកាសឲ្យសិស្សនិស្សិត គ្រូបង្រៀន ព្រមទាំងយុវជននៅខេត្តសៀមរាបទទួលបាននូវចំណេះដឹងថ្មីជុំវិញបច្ចេកវិទ្យា ទេសចរណ៍ និងបដិសណ្ឋាកិច្ច ពីបណ្ដាអ្នកឯកទេសក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានសម្រាប់ការអប់រំ ទេសចរណ៍ និងអាជីវកម្ម ដែលជាកត្តាចាំបាច់មួយក្នុងការកសាងសមត្ថភាព ចំណេះដឹង និងជំនាញនាពេលបច្ចុប្បន្ន និងទៅអនាគត ។ ទំព័រហ្វេសបុក៖  ក្រសួងអប់រំយុវជននិងកីឡា

របៀប​ចុះឈ្មោះ​ទទួលយក​សំបុត្រ – Online Ticket Registration

នៅ​ពេល​នេះ​អ្នក​អាច​ចុះ​ឈ្មោះ​ទទួល​យក​សំបុត្រ​សម្រាប់​កម្មវិធី BarCamp Angkor 2016 បាន​ហើយ។ សូមមើល​តាមការបង្ហាញ៖ ហេតុ​អ្វី​ត្រូវ​ចុះឈ្មោះ? មាន​ឱកាស​ទទួល​បាន​របស់​អនុស្សាវរីយ៍ (ដូច​ជា​អាវយឺត​ជាដើម) ងាយ​ស្រួល​សម្រាប់​ក្រុមការងារ​យើង​រៀបចំ​កម្មវិធី ងាយ​ស្រួល​សម្រាប់​ក្រុមការងារ​យើង​បោះពុម្ព​អាវ​តាម​ចំនួន​លេខ អាច​ឲ្យ​យើង​ដឹង​ថា​អ្នក​មក​ពី​ទីណា ងាយ​ស្រួល​រៀបចំប្រធានបទ Regards, Sophat, Organizer Team info@barcampcambodia.org 077 590 555

Over A hundred​ and fifty joined mini-BarCamp Angkor 2016

យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ជាង១៥០​នាក់​​បាន​ចូលរួម​បារខែម​ខ្នាត​តូច ក្រោយ​ការ​បើក​ក្រោម​មតិ​ស្វាគមន៍ និង​ប្រកាស​បើក​កម្មវិធី​លោក រស់ ប៊ុនធី សកលវិទ្យាធិការ​ប្រតិបត្តិ នៃ​សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ និង​ធ្វើ​បទ​បង្ហាញ​ដោយ៖ ​លោក ជី សុផាត​ ការដៅ​ផែនទីលើ Google Mapនិង របៀប​ថតរូប ទិដ្ឋភាព​វិល​ជុំ និង​របៀប​ដៅ ផែនទីអាជីវកម្ម លោក ហេង សុវណ្ណ បទបង្ហាញអំពី អត្ថប្រយោជន៍ និង​របៀប ដាក់​ទីតាំង​អាជីវកម្ម ​ឲ្យ Googleទទួលស្គាល់​លើ​ផែនទី Google និងទិន្និភាពខាង​ក្នុង​ លោក បេ ចន្ត្រា ព័ត៌មានលើ អ៊ីនធឺណិត សម្រាប់អាន​បន្ថែម ចំណេះដឹង អាជីវកម្ម និង​ទីផ្សារ ក្នុងរយៈកន្លះថ្ងៃ​សង្កេត​ឃើញ​ថា​អ្នកចូលរួម​ពីសំណាក់​ម្ចាស់​ ក៏ដូចជាបុគ្គលិក បូទិក សណ្ឋាគារ សិស្សានុសិស្ស​ចាប់អារម្មណ៍​ មាន​ការ​ជជីក​ ពួកគាត់ហ្នឹង​ចូល​រួម​ម្ដងទៀត​នៅថ្ងៃព្រឹត្តិការណ៍បារខែម ២៧–២៨ កុម្ភៈ ២០១៦ ខាងមុននេះ! កុំភ្លេចចូលរួមជាមួយយើងទាំងអស់គ្នា

First mini-BarCamp Angkor 2016 – Take place at USEA

នេះ​ជាព្រឹត្តិការណ៍បារខែម​ខ្នាតតូច រៀបចំឡើងចែក​រំលែក និងបាន​បង្ហាញពីបារខែមខ្នាតធំ ថ្ងៃ២៧ និង ២៨ ខែ កុម្ភៈ ២០១៦ ខាងមុខនេះ។ ដើម្បីញ៉ាំងឲ្យកម្មវិធីខ្នាតតូច ក្រុមការងារបានអញ្ជើញ វាគ្មិន ដែលជាអតីតបុគ្គលិករបស់ក្រុមហ៊ុន Google មកធ្វើបទបង្ហាញ ដល់សិស្សនិស្សិត ម្ចាស់អាជីវកម្មក្នុងខេត្តសៀមរាប ដើម្បីឲ្យគាត់បានជ្រួតជ្រាបអំពី អត្ថប្រយោជន៍ នៃការដៅផែនទី ក៏ដូចជាការថតរូប ទីតាំងអាជីវកម្ម ដើម្បីដាក់ក្នុង ផែនទី Google ផ្ដល់ភាពងាយស្រួលដល់អ្នកទេចរណ៍ ដើម្បីដឹងពីទីតាំង និងរូបភាព នៃអាជីវកម្មរបស់គាត់ (ទីតាំងអាជីវកម្ម គឺផ្ដោតលើ សាកលវិទ្យាល័យ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ហាងកាហ្វេ ជាដើម )។ សៀមរាបជាខេត្តទេសចរណ៍ ការប្រើប្រាស់ Internet និងការស្វែងរក ក្នុង Google គឺជាភាពចាំបាច់ គ្រាន់តែ Search ក្នុង Google អ្នកទេសចរ នឹងដឹងថាសណ្ឋាគារ ឬ ហាងកាហ្វេរបស់អ្នក ស្អាតយ៉ាងណា… តើត្រូវធ្វើយ៉ាងណាដើម្បីដាក់រូបភាពរបស់អ្នកចូល ផែនទី Google បាន? ។ … Read More

សូមស្វាគមន៍​បារខែមអង្គរ ២០១៦- Welcome to Barcamp Angkor 2016

យើងសូមជូនដំណឹងថា បារខែមអង្គរ ២០១៦ នឹងប្រារព្ធធ្វើឡើងជាផ្លូវការនៅថ្ងៃទី ២៧-២៨ ខែកុម្ភៈ ឆ្នាំ២០១៦។ យើងនឹងប្រារព្ធនៅ​ សាកលវិទ្យាល័យសៅស៍អីុសថ៍អេយសៀ ។ We would like to announce that BarCamp Angkor 2016  is officially held on 27-28 Feb 2016. We’ll hold it at University of South-East Asia . ទីតាំង៖ សាកលវិទ្យាល័យសៅស៍អីុសថ៍អេយសៀ Location : University of South-East Asia Address: High School Rd, Krong Siem Reap Map : https://goo.gl/maps/CsQ8A Street-view : ​https://goo.gl/maps/wWHB7zqnsYy Date: 27-28 Feb 2016 Time: 8AM-12PM | 1PM-5PM Information … Read More