First mini-BarCamp Angkor 2016 – Take place at USEA

នេះ​ជាព្រឹត្តិការណ៍បារខែម​ខ្នាតតូច រៀបចំឡើងចែក​រំលែក និងបាន​បង្ហាញពីបារខែមខ្នាតធំ ថ្ងៃ២៧ និង ២៨ ខែ កុម្ភៈ ២០១៦ ខាងមុខនេះ។ ដើម្បីញ៉ាំងឲ្យកម្មវិធីខ្នាតតូច ក្រុមការងារបានអញ្ជើញ វាគ្មិន ដែលជាអតីតបុគ្គលិករបស់ក្រុមហ៊ុន Google មកធ្វើបទបង្ហាញ ដល់សិស្សនិស្សិត ម្ចាស់អាជីវកម្មក្នុងខេត្តសៀមរាប ដើម្បីឲ្យគាត់បានជ្រួតជ្រាបអំពី អត្ថប្រយោជន៍ នៃការដៅផែនទី ក៏ដូចជាការថតរូប ទីតាំងអាជីវកម្ម ដើម្បីដាក់ក្នុង ផែនទី Google ផ្ដល់ភាពងាយស្រួលដល់អ្នកទេចរណ៍ ដើម្បីដឹងពីទីតាំង និងរូបភាព នៃអាជីវកម្មរបស់គាត់ (ទីតាំងអាជីវកម្ម គឺផ្ដោតលើ សាកលវិទ្យាល័យ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ហាងកាហ្វេ ជាដើម )។
សៀមរាបជាខេត្តទេសចរណ៍ ការប្រើប្រាស់ Internet និងការស្វែងរក ក្នុង Google គឺជាភាពចាំបាច់ គ្រាន់តែ Search ក្នុង Google អ្នកទេសចរ នឹងដឹងថាសណ្ឋាគារ ឬ ហាងកាហ្វេរបស់អ្នក ស្អាតយ៉ាងណា… តើត្រូវធ្វើយ៉ាងណាដើម្បីដាក់រូបភាពរបស់អ្នកចូល ផែនទី Google បាន? ។ បន្ថែមពីនេះ ក៏មានបង្ហាញអំពី website មានប្រយោជន៍នានា សម្រាប់អាន សម្រាប់អ្នកចង់ស្វែងយល់ ពីការធ្វើអាជីវកម្ម និង ទីផ្សារ Online Marketing។

min Poster - update

  • ម៉ោង ១:៣០ រសៀល ៖ ការអញ្ជើញមកដល់របស់អ្នកចូលរួម
  • ម៉ោង ១:៤៥ រសៀល ៖ គោរពភ្លេងជាតិ
  • ម៉ោង ១:៥០ រសៀល ៖ ការឡើងមានមតិយោបល់ របស់តំណាង សាកលវិទ្យាល័យសៅស៍អីុសថ៍អេយសៀ
  • ម៉ោង ២:០០ រសៀល ៖ បទបង្ហាញអំពី អត្ថប្រយោជន៍ និងរបៀប ដាក់ទីតាំងអាជីវកម្ម ឲ្យ Google ទទួលស្គាល់លើផែនទី Google ដោយលោក ហេង សុវណ្ណ Google Street View Trusted Photographer @ getinside360.com
  • ម៉ោង ៣:០០ រសៀល ៖ បទបង្ហាញអំពី ព័ត៌មានលើអ៊ីនធឺណិត សម្រាប់អានបន្ថែម ចំណេះដឹង អាជីវកម្ម និងទីផ្សារ ដោយលោក បេ ចន្ត្រា ប្រធានទំនាក់ទំនងសង្គម​នៃអង្គភាព Development Innovations
  • ម៉ោង ៣:៣០ រសៀល ៖ បទបង្ហាញអំពី របៀបថតរូប ទិដ្ឋភាពវិលជុំ និងរបៀបដៅផែនទីអាជីវកម្មលើ ផែនទីបច្ចេកវិទ្យា GOOGLE ដោយលោក ជី សុផាត ប្រធានអ្នករៀបចំកម្មវិធីបារខែមអង្គរ និង Regional Lead Cambodia @Google Mapmaker
  • ម៉ោង ៤:៣០ រសៀល ៖ បិទកម្មវិធី
    ( រក្សាសិទ្ធក្នុងការកែប្រែ)

ចូលរួមដោយសេរី និងឥតគិតថ្លៃ!