ស្វែងរកអ្នកស្ម័គ្រចិត្តបារខែមរតនគីរី ២០១៧

ស្វែងរកអ្នកស្ម័គ្រចិត្តបារខែមរតនគីរី ២០១៧

សូមស្វា​គមន៍មកកាន់​តំណទម្រ​ង់ពាក្យចុះឈ្មោះអ្នកស្ម័គ្រចិត្តបាខែមរតនគីរី ២០១៧ ។ ក្រុមការងាររៀបចំព្រឹត្តិការណ៍បាខែមរតនគីរី ២០១៧ ត្រូវការរកអ្នកស្ម័គ្រចិត្តចំនួន ១០ នាក់ ដើម្បីចូលរួមជាមួយក្រុមការងារ។ ព្រឹត្តិការណ៍នេះនឹងអាចប្រព្រឹត្តទៅនៅចន្លោះចុងខែមីនា ឬដើមខែមេសា ២០១៧ នេះ។ អ្នកស្ម័គ្រចិត្តដែលត្រូវបានជ្រើសរើស នឹងត្រូវធ្វើការជាមួយក្រុមការងាររៀបចំព្រឹត្តិការណ៍​ ។

លក្ខខន្តិកៈ៖
– អ្នក​ស្នាក់​នៅ​អចិន្ត្រៃយ៍​ក្នុង​ខេត្តរតនគីរី
– មាន​ភាព​អត់ធ្មត់ក្នុង​ការងារ ចេះ​ជួយ​គ្នា ចេះ​ធ្វើ​ការងារ​ជា​ក្រុម
– អ្នក​កំពុង​រៀន​វិទ្យាល័យ ឬ​មហាវិទ្យាល័យ ដែល​មាន​អាយុ​ត្រឹម ១៥-៣០ ឆ្នាំ
– មានពេលវេលាគ្រប់គ្រាន់ សម្រាប់ការត្រៀម និងផ្សព្វផ្សាយ​មុន​ពេល​ព្រឹត្តិការណ៍
– ដាច់ខាត​ត្រូវ​មាន​ពេល​គ្រប់គ្រាន់​កំឡុង​ព្រឹត្តិការណ៍​ (នឹង​បញ្ជាក់ពីកាលបរិច្ឆេទ​តាមក្រោយ)

ចំណាំ៖
១. ​សូមអានការណែនាំរបស់សំនួរនិមួយៗឲ្យបានច្បាស់។
២. សំនួរទម្រង់បើកអាចបំពេញជាភាសាខ្មែរ។
៣. សូមចំណាយពេលឲ្យបានសមរម្យមុននឹងឆ្លើយសំនួរទម្រង់បើករបស់យើងខ្ញុំ។
៤. ផុតកំណត់ ថ្ងៃទី ១០ មីនា ២០១៧ ម៉ង ១០យប់​

ដាក់ពាក្យដោយបំពេញបែបបទ តំណរនេះ https://goo.gl/forms/MAA60fZ01Q4XIn8v2

ព័ត៌មានបន្ថែម 010 307575